រឿង ឆព្វគ្គីយភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឆព្វគ្គីយ៍ ដែលជាឣ្នកមិនមានសេចក្តីឣៀនខ្មាស ពេលទៅឆាន់តាមផ្ទះក្តី ឆាន់តាមវត្តក្តី ធ្វើទីកន្លែងនោះៗ ឲ្យស្មោកគ្រោកប្រឡាក់ប្រឡូស និយាយឣួតឣាង ថា បក្សពួក របស់ខ្លួនជាបណ្ឌិត ហើយតិះដៀលភិក្ខុដទៃទៀតថា ជាឣ្នកល្ងង់ខ្លៅ គ្មានដឹងអ្វីសោះ ។ ភិក្ខុទាំងឡាយ បានក្រាបទូលរឿងនោះដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
ន តេន បណ្ឌិតោ ហោតិ យាវតា ពហុ ភាសតិ
ខេមី ឣវេរី ឣភយោ បណ្ឌិតោតិ បវុច្ចតិ ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថា ជាបណ្ឌិត
ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែ បុគ្គលដែលមានសេចក្តីក្សេម
មិនមានពៀរ មិនមានភ័យ ទើបបានឈ្មោះថា ជាបណ្ឌិត ។

No comments:
Write comments