khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Wednesday, January 9, 2019

រឿង វិនិច្ឆយមហាឣមាត្យ

Posted by   on Pinterest

រឿង វិនិច្ឆយមហាឣមាត្យ
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមហាឣមាត្យ ដែលជាមេធាវីឣ្នកកាត់ក្តីមិនបានត្រឹមត្រូវ ។ មហាឣមាត្យនេះ កាលបើបានទទួលសំណូកឣំពីឣ្នកណាម្នាក់ហើយ ក៏កាត់សេចក្តីឲ្យឣ្នកនោះឯងឈ្នះ ។ សម័យថ្ងៃមួយ ភិក្ខុទាំងឡាយ បាននិមន្តទៅតាមផ្លូវ ក្បែរសាលា វិនិច្ឆ័យនោះ ហើយបានចូលទៅជ្រកភ្លៀង លើសាលាវិនិច្ឆ័យនោះដែរ ឃើញពួកឣាមាត្យ កាត់សេចក្តីមិនយុត្តិធម៌ ទើបបានយករឿងនោះ ទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យជាគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន តេន ហោតិ ធម្មដ្ឋោ យេនត្ថំ សហសា នយេ
យោ ច ឣត្ថំ ឣនត្ថញ្ច ឧភោ និច្ឆេយ្យ បណ្ឌិតោ ។
ឣសាហសេន ធម្មេន សមេន នយតី បរេ
ធម្មស្ស គុត្តោ មេធាវី ធម្មដ្ឋោតិ បវុច្ចតិ ។

បុគ្គល កាត់សេចក្តីមិនត្រឹមត្រូវ ដោយសារហេតុណា ឈ្មោះថា ជាឣ្នកតាំងនៅក្នុងធម៌ ដោយសារហេតុនោះ មិនទាន់បានទេ លុះត្រាតែ បុគ្គលណា ជាបណ្ឌិត កាត់សេចក្តីទាំងពីរ គឺសេចក្តីពិត និងសេចក្តីមិនពិត ណែនាំជនទាំងឡាយដទៃទៀត ដោយត្រឹមត្រូវល្អ ប្រកបដោយធម៌ តាមសមគួរ (‘ដល់ទោស)’ បុគ្គលនោះ ឈ្មោះថា ជាឣ្នកមានប្រាជ្ញា រក្សាធម៌ ទើបឈ្មោះថា ជាឣ្នកតាំងនៅក្នុងធម៌ ។

No comments:
Write comments

អត្ថបទទើបអានហើយ