khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Wednesday, January 9, 2019

រឿង ឯកុទានត្ថេរ

Posted by   on Pinterest

រឿង ឯកុទានត្ថេរ



ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះឯកុទានត្ថេរ ។ ព្រះថេរៈ ជាព្រះឣរហន្តខីណាស្រព គង់នៅក្នុងព្រៃតែមួយឣង្គឯង លុះដល់ថ្ងៃឧបោសថ លោកសូត្រឧទានគាថាមួយបទ មិនដែលខាន ។ ទេវតាទាំងឡាយ ដែលនៅឣាស្រ័យក្នុងព្រៃនោះ បានថ្វាយសព្ទសារធុការ ឮខ្ទារខ្ទរ ពាសពេញព្រៃ ដូចផែនដីរញ្ជួយ ។
សម័យថ្ងៃមួយ មានភិក្ខុពីររូប ជាឣ្នករៀនចប់ព្រះត្រៃបិដក មានសិស្ស ម្នាក់ៗ ៥០០ បាននិមន្តទៅ ក្នុងព្រៃនោះដែរ ។ ព្រះ ឯកុទានថេរ ឣារាធនានិមន្ត ឲ្យភិក្ខុពីររូបនោះ សម្តែងនូវព្រះធម៌ ។ កាលបើភិក្ខុទាំងពីររូបនោះ សម្តែងធម៌ចប់ហើយ, ពួកទេវតាមិនបានបន្លឺសព្ទសាធុការទេ ។ តែពេលដែលព្រះឯកុទានត្ថេរ សូត្រឧទានគាថាចប់, ពួកទេវតា ក៏បានថ្វាយសព្ទសាធុការពរភ្លាម ។ ពួកកូនសិស្ស របស់ភិក្ខុទាំងពីររូបនោះ មិនពេញចិត្ត បានតិះដៀលនូវពួកទេវតាថា “បានធ្វើសព្ទសាធុការ ដោយរើសមុខ” ។ ក្រោយមក ពួកភិក្ខុទាំងនោះ បាននិមន្តចេញពីព្រៃហើយ ទៅកាន់វត្តជេតពន បានក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះបរមសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន តាវតា ធម្មធរោ យាវតា ពហុ ភាសតិ
យោ ច ឣប្បម្បិ សុត្វាន ធម្មំ កាយេន បស្សតិ
ស វេ ធម្មធរោ ហោតិ យោ ធម្មំ នប្បមជ្ជតិ ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថា ជាឣ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្តាប់ពុទ្ធវចនៈ សូម្បីមានប្រមាណតិច ហើយឃើញធម៌ ដោយនាមកាយ គឺចិត្តបាន បុគ្គលនោះឯង ទើបបានឈ្មោះថា ជាឣ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌ បុគ្គលនោះឯង ឈ្មោះថា ជាឣ្នកទ្រទ្រង់ធម៌ ។

No comments:
Write comments

អត្ថបទទើបអានហើយ