រឿង ព្រះឣានន្ទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣានន្ទ ។ ក្នុងថ្ងៃបវារណា ព្រះឣានន្ទ បានឃើញនូវរស្មីព្រះឣាទិត្យ រស្មីព្រះចន្ទ រស្មីនៃគ្រឿងប្រដាប់សំរាប់រាជ្យ នៃព្រះបាទបសេនទិកោសល ស្តេចយាងទៅកាន់ព្រះវិហារ រស្មីភ្លឺស្វាង របស់ព្រះកាឡុទាយី ដែលកំពុងតែចូលឈានសមាបត្តិ និង ឃើញ នូវព្រះរស្មីដ៏រុងរឿង នៃព្រះសម្ពុទ្ធ ទើបទូលសរសើរ ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះរស្មីរបស់ព្រះឣង្គ រុងរឿងជាងរស្មីទាំងឣស់” ។
ព្រះសាស្តាចារ្យ បរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ទិវា តបតិ ឣាទិច្ចោ រត្តិមាភាតិ ចន្ទិមា
សន្នទ្ធោ ខត្តិយោ តបតិ ឈាយី តបតិ ព្រាហ្មណោ
ឣថ សព្វមហោរត្តឹ ពុទ្ធោ តបតិ តេជសា ។
ព្រះឣាទិត្យ រុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទ រុងរឿង ក្នុងវេលាយប់
ក្សត្រទ្រង់ប្រដាប់ពេញយសហើយ រមែងរុងរឿង សមណព្រាហ្មណ៍ ឣ្នកមានឈាន រមែងរុងរឿង
ចំណែកព្រះសម្ពុទ្ធ រមែងរុងរឿង ដោយតេជះ រហូតថ្ងៃនិងយប់ទាំងឣស់ ។

No comments:
Write comments