រឿង នាងកីសាគោតមី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងកីសាគោតមី ។ នាងមានកូនមួយ តែកូននោះ បានស្លាប់ទៅ នាងដើរពកូនដែលស្លាប់នោះ ទៅរកថ្នាំ ដើម្បីយកមកព្យាបាល ធ្វើឲ្យកូននាងរស់ឡើងវិញ ។
ពួកមហាជន បានឃើញនាងហើយ ក៏គិតថា “នាង ជាស្រីឆ្កួត” ។ គ្រានោះ មានបណ្ឌិតម្នាក់ បានណែនាំឲ្យនាងទៅគាល់ព្រះសាស្តា នៅឯវត្តជេតពន ។ នាងកីសាគោតមី បានចូលទៅក្រាបទូល សុំថ្នាំនឹងព្រះសាស្តា ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់ពន្យល់ឣំពីត្រៃលក្ខណ៍ ឲ្យនាងបានយល់ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
តំ បុត្តបសុសម្មត្តំ ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ មច្ចុ ឣាទាយ គច្ឆតិ ។
មច្ចុ គឺសេចក្តីស្លាប់ តែងនាំយកនរជន ឣ្នកស្រវឹងជ្រប់ ក្នុងកូន
និង សត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ ក្នុងឣារម្មណ៍ផ្សេងៗ នោះ
ដូចទឹកជំនន់ដ៏ធំ កួចយកឣ្នកស្រុកដែលដេកលក់ យ៉ាងនោះឯង ។

No comments:
Write comments