រឿង នាងបដាចារាថេរី
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងបដាចារាថេរី ។ នាង បដាចារា ជាស្រីដែលមានសេចក្តីទុក្ខ ដ៏ធំក្រៃលែង ព្រោះស្វាមី កូន មាតាបិតា បងប្រុសស្រី ដែលជាទីស្រឡាញ់ របស់នាង បានស្លាប់ចោលទាំងឣស់, នាង ជាស្រីវិកលចរិត ភ្លេចភ្លាំងសតិស្មារតី សូម្បីតែសម្លៀកបំពាក់ ក៏មិនជាប់នឹងខ្លួនដែរ ដើរទៅតែខ្លួនទទេ ឆ្ពោះទៅកាន់វត្តជេតពន ក្នុងខណៈដែលព្រះសាស្តា កំពុងតែសម្តែងព្រះធម៌ទេសនា ដល់ពួកពុទ្ធបរិស័ទ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ទតព្រះនេត្រឃើញនាងបដាចារា កំពុងតែដើរចូលមក ទើបទ្រង់ត្រាស់ដាស់តឿន ក្រើនរំព្ញក ឲ្យនាងត្រឡប់មានសតិស្មារតីឡើងវិញ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
ន សន្តិ បុត្តា តាណាយ ន បិតា នបិ ពន្ធវា
ឣន្តកេនាធិបន្នស្ស នត្ថិ ញាតីសុ តាណតា
ឯតមត្ថវសំ ញត្វា បណ្ឌិតោ សីលសំវុតោ
និព្វានគមនំ មគ្គំ ខិប្បមេវ វិសោធយេ ។
កាលបុគ្គល ត្រូវមច្ចុគ្របសង្កត់ហើយ កូនទាំងឡាយ មិនមាន
ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ
សេចក្តីទីពឹង ក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងឣំណាចប្រយោជន៍នេះហើយ
គួរជាឣ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ
ជាទីទៅកាន់ព្រះនិព្វាន ឲ្យទាល់តែបាន ។
ចប់មគ្គវគ្គ ទី ២០

No comments:
Write comments