khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Thursday, January 10, 2019

រឿង ភទ្ទិយភិក្ខុ

Posted by   on Pinterest

រឿង ភទ្ទិយភិក្ខុ



ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវពួកភិក្ខុភទ្ទិយៈ ជាឣ្នកខ្វល់ខ្វាយ ក្នុងការប្រដាប់ស្បែកជើង មិនបានសិក្សាព្រះធម៌វិន័យលះបង់ចោល នូវកិច្ចវត្ត របស់ខ្លួន ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រគាថានេះ ថា ៖
យំ ហិ កិច្ចំ តទបវិទ្ធំ ឣកិច្ចំ បន ករីយតិ
ឧន្នឡានំ បមត្តានំ តេសំ វឌ្ឍន្តិ ឣាសវា ។
យេសញ្ច សុសមារទ្ធា និច្ចំ កាយគតា សតិ
ឣកិច្ចន្តេ ន សេវន្តិ កិច្ចេ សាតច្ចការិនោ
សតានំ សម្បជានានំ ឣត្ថំ គច្ឆន្តិ ឣាសវា ។

ពួកភិក្ខុណា លះបង់ចោលកិច្ចដែលខ្លួនត្រូវធ្វើ តែត្រឡប់ជាទៅធ្វើកិច្ចដែលខ្លួនមិនត្រូវធ្វើទៅវិញ, ឣាសវៈទាំងឡាយ តែងចម្រើន ដល់ពួកភិក្ខុទាំងនោះ ដែលជាឣ្នកមានសេចក្តីប្រមាទ ជាឣ្នកមានមានះ ដូចជាដើមបបុសលើកឡើងហើយ ។ លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណា ប្រារឰល្អប្រពៃហើយ ពួកភិក្ខុទាំងនោះ រមែងជាឣ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើ, ឣាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាឣ្នកមានសតិ មានសម្បជញ្ញៈ រមែងដល់នូវការ ឣស់ទៅ ។

No comments:
Write comments

អត្ថបទទើបអានហើយ