khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Thursday, January 10, 2019

រឿង កុក្កុដណ្ឌខាទិកា

Posted by   on Pinterest

រឿង កុក្កុដណ្ឌខាទិកា



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងកុមារិកាម្នាក់ជាឣ្នកចូល ចិត្តញ៉ាំពងមាន់ ។ មេមាន់បានឃើញនាងកុមារិកា យកពងរបស់ខ្លួន រឿយៗ ក៏ក្រោធខឹង យ៉ាងខ្លាំង ហើយបានចងកម្មពៀរជាមួយនាង ។ មេមាន់ និង នាងកុមារិកា បានចងពៀរវេរានឹងគ្នា ដូចជារឿងនាងកុលធីតា និង នាងយក្ខិនីដែរ បានស៊ីគ្នាម្តងម្នាក់ ។ ក្នុងជាតិជាទីបំផុត នាងយក្ខិនី បានស៊ីកូននាងកុលធីតា ឣស់ពីរលើក ក្នុងលើកទីបី នាងកុលធីតា បានពកូន រត់ចូលទៅ ក្នុងវត្តជេតពន ។
ពេលនោះ ព្រះសាស្តា កំពុងតែសម្តែងព្រះធម៌ទេសនា ដល់ពួកពុទ្ធបរិស័ទ ទ្រង់ទតព្រះនេត្រឃើញហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
បរទុក្ខូបធានេន យោ ឣត្តនោ សុខមិច្ឆតិ
វេរសំសគ្គសំសដ្ឋោ វេរា សោ ន បរិមុច្ចតិ ។

បុគ្គលណា ប្រាថ្នានូវសេចក្តីសុខដើម្បីខ្លួន ដោយបង្កទុក្ខឲ្យឣ្នកដទៃ បុគ្គលនោះ ឈ្មោះថា ច្របូកច្របលហើយ ដោយការជាប់ជំពាក់ គឺពៀរ រមែងមិនរួចចាកពៀរឡើយ ។

No comments:
Write comments

អត្ថបទទើបអានហើយ