khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Thursday, January 10, 2019

រឿង សត្វត្រូវទុក្ខបៀតបៀន

Posted by   on Pinterest

រឿង សត្វត្រូវទុក្ខបៀតបៀន



ព្រះបរមសាស្តា ទ្រង់ប្រារឰពួកសត្វ ដែលត្រូវឣានុភាព នៃទុច្ចរិត បៀតបៀន ។ នៅក្នុងសាសនា នៃព្រះកស្សបទសពល, ពួកសត្វទាំងនោះ ជាភិក្ខុឣាក្រក់លាមក, ក្នុងសាសនានេះ សត្វទាំងនោះ ត្រូវបានទទួលនូវផលកម្មនោះ នៅលើភ្នំគិជ្ឈកូដ មានរាងកាយ និងគ្រឿងបរិក្ខារ ត្រូវភ្លើងឆេះ ។ ព្រះមហាមោគ្គល្លាន បានសន្ទនារឿងនោះ ជាមួយនឹងព្រះលក្ខណត្ថេរ ក្នុងទីចំពោះព្រះភក្ត្រព្រះសាស្តា ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយ ត្រាស់ព្រះគាថានេះ ថា ៖
កាសាវកណ្ឋា ពហវោ បាបធម្មា ឣសញ្ញតា
បាបា បាបេហិ កម្មេហិ និរយន្តេ ឧបបជ្ជរេ ។
ពួកជនច្រើននាក់ ដែលមានកព័ន្ធព័ទ្ធ ដោយសំពត់កាសាវៈ តែជាឣ្នកមានធម៌ដ៏លាមក មិនបានសង្រួមហើយ ពួកជនលាមកទាំងនោះ រមែងទៅកើត ក្នុងនរក ដោយកម្មទាំងឡាយ ដ៏លាមកនោះ ។

No comments:
Write comments

អត្ថបទទើបអានហើយ