រឿង វគ្គុមុទាតីរិយភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុ ដែលនៅឯត្រើយស្ទឹងម្ខាង ឈ្មោះវគ្គុមុទា ។ ភិក្ខុទាំងនោះ បាននាំគ្នា ពោលឣួតឧត្តរិមនុស្សធម៌ ដែលមិនមានក្នុងខ្លួន ដើម្បីជាគ្រឿងចិញ្ចឹមជីវិត ក្នុងពេលដែលកើតទុរ្ភិក្ស ។
គ្រានោះ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបបានតិះដៀល ដោយ ប្រការផ្សេងៗ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមដល់ភិក្ខុទាំងឡាយ មិនឲ្យប្រព្រឹត្តតទៅទៀត ទ្រង់ប្រទានព្រះឱវាទ ដល់ភិក្ខុទាំងនោះហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
សេយ្យោ ឣយោគុឡោ ភុត្តោ តត្តោ ឣគ្គិសិខូបមោ
យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ ឣសញ្ញតោ ។
បព្វជិត ឣ្នកទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងតែក្តៅ
មានពណ៌ដូចឣណ្តាតភ្លើង ប្រសើរជាង បព្វជិត ឣ្នកទ្រុស្តសីល មិនសង្រួម
បរិភោគដុំបាយឣ្នកដែន នឹងប្រសើរដូចម្តេចបាន ។

No comments:
Write comments