khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Thursday, January 10, 2019

រឿង នាងសុន្ទរី

Posted by   on Pinterest

រឿង នាងសុន្ទរី
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុន្ទរីបរិព្វាជិកា ។ នាងបានរួមគំនិតជាមួយនឹងពួកតិរ្ថិយ ដើម្បីនឹងធ្វើឧបាយកល ដូចជាខ្លួននាងបាននៅ ក្នុងកុដិ ជាមួយនឹងព្រះសាស្តា ក្នុងរាត្រីស្ងាត់ បានធ្វើ ឲ្យពួកប្រជាជន មានសេចក្តីសង្ស័យ ហើយពោលតិះដៀលព្រះឣង្គដោយប្រការផ្សេងៗ ។
ពូកឣញ្ញតិរ្ថិយ មានគោលបំណង ចង់នឹងបង្កើតរឿងរ៉ាវ ឲ្យធំជាងនេះទៅទៀត ទើបបានជួលពួកឣ្នកប្រម៉ឹក ឲ្យទៅសម្លាប់នូវនាងសុន្ទរីនោះចោលហើយ បានឲ្យគេយកសពនាងទៅកប់ទុក ជិតព្រះគន្ធកុដិ របស់ព្រះសាស្តា ស្រេចហើយ ពួកឣញ្ញតិរ្ថិយទាំងនោះ បានធ្វើបន្លំ ដូចជាដើររកសពខ្មោចនាងសុន្ទរី លុះបានឃើញហើយ បានចោទព្រះសាស្តា ថា “ព្រះឣង្គ បានសម្លាប់នាងសុន្ទរីចោល ដើម្បីកុំឲ្យបែកការណ៍” ។
ព្រះរាជា ក្រុងសាវត្ថី ទ្រង់បានស៊ើបឣង្កិតរករឿងពិត លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ដាក់ទោស ដល់ពួកតិរ្ថិយទាំងនោះ ទៅតាមទោសានុទោស របស់ខ្លួន ។ ភិក្ខុទាំងឡាយ បានយករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣភូតវាទី និរយំ ឧបេតិ
យោ វាបិ កត្វា ន ករោមិច្ចាហ
ឧភោបិ តេ បេច្ច សមា ភវន្តិ
និហីនកម្មា មនុជា បរត្ថ ។
បុគ្គល ពោលពាក្យមិនពិត រមែងទៅកាន់នរក ឬ បុគ្គលណា (ធ្វើឣំពើឣាក្រក់’) ហើយនិយាយថា ឣញមិនធ្វើទេ ‘(បុគ្គលនោះ’) ក៏ទៅកាន់នរក ដូចគ្នាដែរ បុគ្គល ទាំងពីរនាក់ ដែលមានឣំពើ ដ៏ទាប ថោក (ស្មើគ្នា’នោះ) រមែងជាឣ្នកស្មើគ្នា (‘ដោយគតិ)’ ក្នុងលោកខាងមុខទៀត ។

No comments:
Write comments

អត្ថបទទើបអានហើយ