khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Wednesday, January 9, 2019

រឿង ឣញ្ញត្រកុដុម្ពី

Posted by   on Pinterest

រឿង ឣញ្ញត្រកុដុម្ពី




ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកុដុម្ពីម្នាក់ ។ កុដុម្ពីនោះ កាលបើកូនស្លាប់ហើយ ក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង បានទៅស្រែកយំ ក្នុងព្រៃស្មសាន ជារៀងរាល់ថ្ងៃ ។
ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃសោតាបត្តិផលហើយ ស្តេចយាងទៅកាន់ផ្ទះកុដុម្ពីនោះ ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖
បិយតោ ជាយតេ សោកោ បិយតោ ជាយតេ ភយំ
បិយតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។

សេចក្តីសោកកើតពីសេចក្តីស្រឡាញ់, ភ័យ កើតឣំពីសេចក្តីស្រឡាញ់, កាលបើបុគ្គលបានរួចស្រឡះ ចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកឣំពីណា ។

No comments:
Write comments

អត្ថបទទើបអានហើយ