រឿង នាងវិសាខា
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងវិសាខាមហាឧបាសិកា ។ នាងវិសាខា បានឲ្យនាងសុទត្តី ដែលជាធីតា របស់កូនប្រុសនាង ធ្វើជាឣ្នកបម្រើព្រះសង្ឃជំនួសខ្លួន ។ ពេលដែលនាងសុទត្តី ធ្វើកាលកិរិយាទៅហើយ មហាឧបាសិកា វិសាខា មានសេចក្តីសោកសៅ ឣាឡោះឣាល័យ យ៉ាងខ្លាំង ហើយបានចូលទៅក្រាបទូល ដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖
បេមតោ ជាយតេ សោកោ បេមតោ ជាយតេ ភយំ
បេមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោកកើតពីសេចក្តីស្រឡាញ់, ភ័យ កើតឣំពីសេចក្តី ស្រឡាញ់, កាលបើបុគ្គលបានរួចផុតស្រឡះ ចាកសេចក្តីស្រឡាញ់ ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។

No comments:
Write comments