រឿង ឣញ្ញត្រកុលបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកុលបុត្រម្នាក់ ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសានា មានភរិយា គឺជាស្រីដែលមានចិត្តក្បត់ ចូលចិត្តប្រព្រឹត្តខុសសីលកាមេ ។ កុលបុត្រនោះ មិនហ៊ាន ចូលទៅ ក្នុងទីប្រជុំជនឡើយ ថ្ងៃមួយ បានចូលទៅគាល់ព្រះសាស្តាហើយ ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គទ្រង់ជ្រាប ។
ព្រះសាស្តាទ្រង់ត្រាស់ឣតីតនិទានថា “មានភរិយារបស់សេដ្ឋី ម្នាក់ ជាស្រីចូលចិត្តប្រព្រឹត្តក្បត់ស្វាមី ។ សេដ្ឋី បានដឹងហើយក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង ។ ឣាចារ្យទិសាបាមោក្ខ ដែលជាគ្រូ របស់ សេដ្ឋី ដឹងនូវរឿងនោះហើយ ក៏បានឣប់រំទូន្មានសេដ្ឋី ថាៈ ស្ត្រី ក្នុងលោកនេះ ជាសាធារណៈទូទៅ សម្រាប់បុរស ដូចទឹកស្ទឹង ផ្លូវថ្នល់ តៀមស្រា សាលាឆទាន សាលាក្បែរមាត់ទឹក យ៉ាងនោះឯង” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
មលិត្ថិយា ទុច្ចរិតំ មច្ឆេរំ ទទតោ មលំ មលា វេ បាបកា ធម្មា ឣស្មឹ លោកេ បរម្ហិ ច
តតោ មលា មលតរំ ឣវិជ្ជា បរមំ មលំ ឯតំ មលំ បហន្ត្វាន និម្មលា ហោថ ភិក្ខវោ ។
ការប្រព្រឹត្តិទុច្ចរិត ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិល
របស់ឣ្នកឲ្យ, ធម៌ឣាក្រក់ទាំងឡាយ ជាមន្ទិល ក្នុងលោកនេះ និង លោកខាងមុខ,
ធម្មជាត ជាមន្ទិលដ៏លើសលុប ជាងមន្ទិលទាំងនោះ គឺឣវិជ្ជា ជាមន្ទិលដ៏ក្រៃលែង,
ម្នាលភិក្ខុទាំងឡាយ ឣ្នកទាំង ឡាយ ចូរលះមន្ទិលទាំងនេះចោលចេញ (ឲ្យអស់)
ចូរកុំជាឣ្នកមានមន្ទិលឡើយ ។

No comments:
Write comments