រឿង ជដិលព្រាហ្មណ៍
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវជដិលព្រាហ្មណ៍ម្នាក់ ។ ព្រាហ្មណ៍នោះ បានគិតថា “អាត្មាឣញ កើតក្នុងត្រកូលព្រាហ្មណ៍ ព្រះសមណគោតម ទ្រង់ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គ ថា ព្រាហ្មណ៍ ការដែលព្រះឣង្គត្រាស់ហៅឣញ ថា ព្រាហ្មណ៍ ក៏ជាការសមគួរដែរ” លុះគិត យ៉ាងដូច្នេះហើយ ទើបចូលទៅក្រាបទូលការនឹកគិតនោះ ដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖
ន ជដាហិ ន គោត្តេហិ ន ជច្ចា ហោតិ ព្រាហ្មណោ
យម្ហិ សច្ចញ្ច ធម្មោ ច សោ សុចី សោ ច ព្រាហ្មណោ ។
បុគ្គល ដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះផ្នួងសក់ ក៏មិនមែន ព្រោះគោត្រ
ក៏មិនមែន ព្រោះជាតិ ក៏មិនមែន, សច្ចៈផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះ
ឈ្មោះថា ឣ្នកស្អាតផង បុគ្គលនោះ ឈ្មោះថា ព្រាហ្មណ៍ផង ។

No comments:
Write comments