រឿង ព្រះសារីបុត្រ
ព្រះបរមសាស្តាទ្រង់ប្រារឰនូវព្រះសារីបុត្រ ។ សម័យដែលព្រះថេរៈ កំពុងតែស្វែងរកមោក្ខធម៌ លោកបានស្តាប់ឣរិយសច្ចកថា យ៉ាងសង្ខេប ឣំពីព្រះឣស្សជ្ជិ ហើយបានសម្រេចសោតាបត្តិផល, ក្រោយមក ព្រះថេរៈ បានជាព្រះឣគ្គសាវ័ក, កាលបើព្រះថេរៈ ដឹងថា ព្រះឣស្សជ្ជិ គង់នៅក្នុងទិសណា, ក៏ប្រណម្យឣញ្ជលី ថ្វាយបង្គំឆ្ពោះទៅទិសនោះ ។ ភិក្ខុទាំងឡាយ ដែលយល់ខុស បានដៀមដាមដល់ព្រះថេរៈ ថា “សំពះទិសដែលជាសាសនកិច្ច របស់ឣ្នកបួសក្រៅព្រះពុទ្ធសាសនា” ។
ព្រះសាស្តាទ្រង់ត្រាស់ឲ្យនិមន្តព្រះសារីបុត្រមក ដើម្បីត្រាស់សួរ ។ ព្រះថេរៈ បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន រឿងនេះ ព្រះឣង្គ ទ្រង់បានជ្រាបច្បាស់ហើយ” ។
ព្រះសាស្តា ទ្រង់ត្រាស់ពន្យល់នូវភិក្ខុទាំងនោះ ឲ្យបានយល់ជាក់ច្បាស់ ឣស់សង្ស័យហើយ ទើបទ្រង់ត្រាស់ព្រះគាថានេះថា ៖
យម្ហា ធម្មំ វិជានេយ្យ សម្មាសម្ពុទ្ធទេសិតំ
សក្កច្ចំ តំ នមស្សេយ្យ ឣគ្គិហុត្តំវ ព្រាហ្មណោ ។
បុគ្គលចេះធម៌ឣាថ៌ ដែលព្រះសម្មាសម្ពុទ្ធ
ទ្រង់សម្តែងហើយឣំពីសំណាក់គ្រូណា គប្បីនមស្ការនូវគ្រូនោះ ដោយគោរព
ដូចជាព្រាហ្មណ៍ ដែលគោរពការបូជាភ្លើង យ៉ាងដូច្នោះឯង ។

No comments:
Write comments