khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Wednesday, January 9, 2019

រឿង សម្ពហុលភិក្ខុ

Posted by   on Pinterest

រឿង សម្ពហុលភិក្ខុ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុច្រើនរូប ជាឣ្នកប្រាថ្នានូវលាភសក្ការៈ ។ ភិក្ខុទាំងនោះបានចូលទៅក្រាបទូលសុំឲ្យព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ដល់ពួកភិក្ខុដែលរៀនធម៌ ក្នុងសំណាក់ភិក្ខុដទៃៗ ទៀត ពេលរៀនធម៌ចប់ហើយ ត្រូវឲ្យទៅសាកប្រឡង ក្នុងសំណាក់របស់ខ្លួន ជាមុនសិនហើយ ទើបសូត្រស្វាធ្យាយបាន ។
ព្រះសាស្តា ទ្រង់ជ្រាបនូវសេចក្តីប្រាថ្នា របស់ភិក្ខុទាំងនោះ ហើយ មិនទ្រង់ឣនុញ្ញាតឡើយ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា
សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។
យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ
ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។

បុគ្គល មានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាឣ្នកឣួតឣាង នឹងឈ្មោះថា ជាមនុស្សល្អ ដោយហេតុត្រឹមតែការនិយាយពាក្យពីរោះ ឬ ដោយភាពជាឣ្នកមានសម្បុរជាទីគាប់ចិត្ត មិនទាន់បានទេ ។ លុះត្រាតែទោសជាតិ មានប្ញស្យាជាដើមនេះ បុគ្គលណា បានផ្តាច់ផ្តិលដកឡើង ធ្វើឲ្យមានប្ញសគល់ដាច់ឣស់ហើយ បុគ្គលនោះ ជាឣ្នកមានទោសខ្ជាក់ចោលហើយ ជាឣ្នកមានប្រាជ្ញា ទើបបានឈ្មោះថា ជាមនុស្សល្អ ។

No comments:
Write comments

អត្ថបទទើបអានហើយ