khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Tuesday, January 1, 2019

រឿង សម្ពហុលកុមារ

Posted by   on Pinterest

រឿង សម្ពហុលកុមារ



ព្រះបរមសាស្តា ទ្រង់ប្រារឰពួកកុមារា ជាច្រើន ដែលកំពុង តែនាំគ្នាវាយពស់មួយ ។ ព្រះសាស្តា ស្តេចយាងទៅ បិណ្ឌបាត ក្នុងទីក្រុងសាវត្ថី ទ្រង់ទតព្រះនេត្រឃើញហើយ ទ្រង់ត្រាស់សួរ ថា “នែកុមារាទាំងឡាយ តើពួកឣ្នក នាំគ្នាធ្វើអ្វី?” ។ កុមារាទាំងនោះ បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ នាំគ្នាវាយពស់” ។ ព្រះសាស្តាទ្រង់ត្រាស់សួរទៀតថា “ព្រោះហេតុអ្វីបានជាវាយវា? ” ។ កុមារាទាំងនោះ បានក្រាបទូលថា “ព្រោះពួកខ្ញុំព្រះករុណា ខ្លាចវាខាំ” ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សុខកាមានិ ភូតានិ យោ ទណ្ឌេន វិហឹសតិ ឣត្តនោ
សុខមេសានោ បេច្ច សោ ន លភតេ សុខំ ។
សុខកាមានិ ភូតានិ យោ ទណ្ឌេន ន វិហឹសតិ
ឣត្តនោ សុខមេសានោ បេច្ច សោ លភតេ សុខំ ។

បុគ្គលណា ស្វែងរកសេចក្តីសុខដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាចង់បានសេចក្តីសុខ ដោយឣាជ្ញា, បុគ្គល នោះ លះលោកនេះទៅហើយ នឹងមិនបាននូវសេចក្តីសុខឡើយ ។ បុគ្គលណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែមិនបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាចង់បានសេចក្តីសុខ ដោយឣាជ្ញា, បុគ្គលនោះ លះលោកនេះទៅហើយ រមែងបាននូវសេចក្តីសុខ ។

No comments:
Write comments

អត្ថបទទើបអានហើយ