រឿង ភិក្ខុឆព្វគ្គីយ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវពួកភិក្ខុឆព្វគ្គីយ៍ ដែលបាន វាយប្រហារពួកភិក្ខុសត្តរសវគ្គីយ៍ ។ ពួកភិក្ខុសត្តរសវគ្គីយ៍ ទាំងនោះ ភ័យខ្លាចហើយ ក៏បានស្រែកយ៉ាងខ្លាំង ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បានបញ្ញត្តសិក្ខាបទ ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សព្វេ តសន្តិ ទណ្ឌស្ស សព្វេសំ ជីវិតំ បិយំ
ឣត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាតយេ ។
សត្វទាំងឡាយគ្រប់ប្រាណ សុទ្ធតែតក់ស្លុតនឹងឣាជ្ញា ព្រោះថា ជីវិត ជាទីស្រឡាញ់ របស់សត្វគ្រប់ៗ រូប, បុគ្គលគួរធ្វើខ្លួនឲ្យ ជាឧបមាហើយ មិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។

No comments:
Write comments