រឿង ឣញ្ញត្រព្រាហ្មណ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រាហ្មណ៍ម្នាក់ ដែលនឹកគិតថា “ព្រះសមណគោតម ទ្រង់ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គ ថា ព្រាហ្មណ៍ ឣាត្មាឣញ កើតក្នុងកំណើតព្រាហ្មណ៍ ការដែលព្រះឣង្គត្រាស់ហៅឣាត្មាឣញ ថា ព្រាហ្មណ៍ ជាការសមគួរដែរ” ហើយចូលទៅក្រាបទូលការនឹកគិត របស់ខ្លួន ដល់ព្រះសាស្តា ។
ព្រះសាស្តាចារ្យ បរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន ចាហំ ព្រាហ្មណំ ព្រូមិ យោនិជំ មត្តិសម្ភវំ
ភោវាទី នាម សោ ហោតិ ស វេ ហោតិ សកិញ្ចនោ
ឣកិញ្ចនំ ឣនាទានំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគត នឹងហៅឣ្នកកើតឣំពីកំណើត ឣ្នកកើតក្នុងផ្ទៃ នៃព្រាហ្មណ៍ ជាមាតា
ថា ជាព្រាហ្មណ៍ ក៏ទេ បុគ្គលនោះ គ្រាន់តែបាននាមថា ភោវាទី
(ឣ្នកពោលថាចម្រើន) ព្រោះបុគ្គលនោះឯង ជាឣ្នកមានកិលេសគ្រឿងកង្វល់នៅឡើយ,
តថាគត ហៅបុគ្គលឣ្នកមិនមានកិលេសគ្រឿងកង្វល់
ឣ្នកមិនមានសេចក្តីប្រកាន់មាំនោះឯង ថា ជាព្រាហ្មណ៍ ។

No comments:
Write comments