រឿង មារ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារាធិរាជ ដែលមកក្រឡាខ្លួន ធ្វើជាបុរសម្នាក់ ចូលមកគាល់ហើយ ក្រាបទូលសួរ ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ដែលហៅថា បារៈ ត្រើយនោះ គឺជាអ្វីដែរ?” ។
ព្រះសាស្តា ទ្រង់បានជ្រាបថា “បុរសនេះ គឺពិតជាមារាធិរាជ” ហើយ ទ្រង់ត្រាស់ថា “នែមារាធិរាជ តើឣ្នកចង់បានត្រើយនោះទៅធ្វើអ្វី? បារៈ គឺត្រើយនោះ មានតែបុគ្គលដែលប្រាសចាករាគៈ ទោសៈ និង មោហៈ ទេ ដែលគប្បីបាន នេះមិនមែនជាវិស័យ របស់ឣ្នកឡើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
យស្ស បារំ ឣបារំ វា បារាបារំ ន វិជ្ជតិ
វីតទ្ទរំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
ត្រើយក្តី ទីមិនមែនត្រើយក្តី ត្រើយនិងទីមិនមែនត្រើយក្តី
មិនមានដល់បុគ្គលណា សេចក្តីប្រកាន់ឣាយតនៈ មិនមានដល់បុគ្គលណា តថាគត ហៅ
នូវបុគ្គលនោះ ដែលជាឣ្នកមានសេចក្តីក្រវល់ ក្រវាយឣស់ហើយ ជាឣ្នកប្រាសចាកកិលេស
ថា ជាព្រាហ្មណ៍ ។

No comments:
Write comments