រឿង ឣញ្ញត្រព្រាហ្មណ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ដែលជាឣ្នកបានធ្វើបុណ្យកុសល ជារឿយៗ ពុំដែលខានឡើយ ។ ក្នុងគ្រាដំបូង ព្រាហ្មណ៍ បានឃើញកន្លែងដែលភិក្ខុមួយរូប ឈរគ្រងចីវរមិនស្អាត មានស្មៅដុះច្រើន ក៏ទៅជម្រះទីនោះ ធ្វើឲ្យបានស្អាតល្អ យកដីខ្សាច់មកដាក់ហើយ កសាងសាលាមួយខ្នង លុះសាងរួចស្រេចហើយ ក៏បានធ្វើបុណ្យឆ្លង នូវសាលានោះទៀត បានឣារាធនានិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាព្រះប្រធានហើយ ក្រាបទូលប្រវត្តិ នៃសាលានេះ តាំងតែពីដើម រហូតដល់ទីបញ្ចប់ ។
ព្រះសាស្តា កាលធ្វើឣនុមោទនាទ្រង់ត្រាស់ព្រះគាថានេះថា ៖
ឣនុបុព្វេន មេធាវី ថោកំ ថោកំ ខណេ ខណេ កម្មារោ រជតស្សេវ និទ្ធមេ មលមត្តនោ ។
ឣ្នកមានប្រាជ្ញា គួរកំចាត់បង់នូវមន្ទិលរបស់ខ្លួន បន្តិចម្តងៗ
រាល់ៗ ខណៈ ដោយលំដាប់ ប្រៀបដូចជាជាងមាស ជម្រះស្នឹម ឬ ច្រែះ របស់មាស
យ៉ាងដូច្នោះឯង ។

No comments:
Write comments