khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Monday, December 31, 2018

រឿង ឣញ្ញត្រភិក្ខុ

Posted by   on Pinterest



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ។ ភិក្ខុឣង្គនេះ បានឮព័ត៌មាន ពីពួកភិក្ខុដែលបានពោលសរសើរអំពីឧបាសិកាម្នាក់ ឈ្មោះថា មាតិកមាតា ក្នុងសំណាក់ព្រះសាស្តាថា “មហាឧបាសិកានេះ ជាឣ្នកដឹងចិត្តរបស់ឣ្នកដទៃ គាត់បានប្រគេនចង្ហាន់បិណ្ឌបាត្រ តាមសមគួរ បម្រើតាមសេចក្តីត្រូវ ការចង់បានអ្វី គាត់ធ្វើតាមទាំង ឣស់” លុះឮដូច្នេះហើយ ក៏មានចិត្តចង់ទៅនៅ ក្នុងទីនោះតែម្តង ។

ពេលដែលពួកភិក្ខុទាំងនោះ បាននិមន្តទៅនៅទីនោះហើយ, មហាឧបាសិកា ក៏បានឧបត្ថម្ភទំនុកបំរុងលោក ដោយបច្ច័យ ៤ តាមសេចក្តីត្រូវការរបស់លោក មិនឲ្យមានការខ្វះខាតអ្វីឡើយ ។ ហេតុនេះហើយ បានជាធ្វើឲ្យភិក្ខុមួយរូបនេះ លោកមានការខ្មាសឣៀនយ៉ាងខ្លាំង ចំពោះមហាឧបាសិកានោះ ដោយនឹកគិតថា “ឣាត្មាឣញ នេះ ជាបុថុជ្ជននៅឡើយទេ កម្រណាស់ នឹងហាមចិត្តឲ្យបានល្អ បើ ឣាត្មាឣញ គិតនូវរឿងអ្វីមួយដែលមិនល្អហើយ, មហាឧបាសិកានេះ នឹងមើលងាយមើលថោក ដល់ឣាត្មាឣញ មិនខានឡើយ” ហើយនិមន្តចេញឣំពីទីនោះ ទៅគាល់ព្រះសាស្តា បានក្រាបទូលការនឹកគិត របស់ខ្លួន ថ្វាយព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់បញ្ជា ឲ្យភិក្ខុរូបនោះ ត្រឡប់ទៅនៅ ក្នុងទីនោះវិញ ទ្រង់បានត្រាស់ទូន្មាន ប្រៀនប្រដៅ ឲ្យលោកខិតខំព្យាយាមរក្សាចិត្ត របស់ខ្លួនឲ្យបានល្អ ហើយទ្រង់ត្រាសនូ់វព្រះគាថា នេះ ថា ៖

ទុន្និគ្គហស្ស លហុនោ យត្ថ កាមនិបាតិនោ
ចិត្តស្ស ទមថោ សាធុ ចិត្តំ ទន្តំ សុខាវហំ ។

ការទូន្មានចិត្ត ដែលសង្កត់សង្កិនបាន ដោយលំបាក ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅ តាមសេចក្តីប្រាថ្នា ក្នុងឣារម្មណ៍ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច (‘ព្រោះថា)’ ចិត្ត ដែលគេហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ ។

No comments:
Write comments

អត្ថបទទើបអានហើយ