khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!
Showing posts with label ធម្មដ្ឋវគ្គ ទី ១៩. Show all posts
Showing posts with label ធម្មដ្ឋវគ្គ ទី ១៩. Show all posts

Wednesday, January 9, 2019

រឿង សម្ពហុលភិក្ខុ

រឿង សម្ពហុលភិក្ខុ
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុទាំងឡាយដែលដល់ព្រម ដោយសីលាទិគុណជាច្រើនរូប គឺពួកខ្លះ ដល់ព្រមដោយសីល ពួកខ្លះ ដល់ព្រមដោយធុតង្គ ពួកខ្លះ ដល់ព្រមដោយពហុស្សូត ពួកខ្លះដល់ព្រមដោយឈានសមាបត្តិ ពួកខ្លះ ចូលចិត្តនៅក្នុងទីសេនាសនៈស្ងាត់ ។ ភិក្ខុទាំងនោះ បានគិតគ្នាថា “ព្រះឣរហត្តផល ជារឿងធម្មតា មិនមែនជាហេតុធ្វើឲ្យពិបាកនុ៎ះទេ ចង់បានថ្ងៃណា ក៏នឹងបានថ្ងៃនោះឯង” ដូច្នេះហើយ ទៅក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន សីលព្វតមត្តេន ពាហុសច្ចេន វា បន
ឣថ វា សមាធិលាភេន វិវិត្តសយនេន វា
ផុសាមិ នេក្ខម្មសុខំ ឣបុថុជ្ជនសេវិតំ
ភិក្ខុ វិស្សាសមាបាទិ ឣប្បត្តោ ឣាសវក្ខយំ ។

ម្នាលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការឣស់ឣាសវៈទេ កុំឣាលទុកចិត្ត ដោយគុណត្រឹមតែសីល និង វត្ត ឬ ដោយភាពជាឣ្នកចេះ ដងឹច្រើនឡើយ មួយទៀត ដោយការបានសមាធិ ឬ ដោយការដេក ក្នុងទីស្ងាត់ ឬក៏ ដោយគុណមានប្រមាណប៉ុណ្ណេះថា ឣាត្មាឣញពាល់ត្រូវនេក្ខមសុខ ដែលបុថុជ្ជនមិនដែលចួបប្រសព្វ ដូច្នេះឡើយ ។
ចប់ធម្មដ្ឋវគ្គ ទី ១៩

រឿង ឣរិយពាលិសិតៈ

រឿង ឣរិយពាលិសិតៈ
 


ព្រះសាស្តា ទ្រង់ប្រារឰឣ្នកចងសន្ទូចម្នាក់ ឈ្មោះឣរិយៈ ។ ព្រះឣង្គ ទតព្រះនេត្រឃើញនូវឧបនិស្ស័យនៃសោតាបត្តិផល របស់ ឣរិយៈនោះ ទើបយាងទៅទៅរកគាត់ ហើយទ្រង់ត្រាស់សួរ ថា “តើឣ្នកឈ្មោះអ្វី?” ។ ឣរិយៈនោះ ក្រាបទូលថា “ខ្ញុំព្រះករុណា ឈ្មោះ ឣរិយៈ” ។ ព្រះឣង្គទ្រង់ត្រាស់ថា “បុគ្គលដែលសម្លាប់សត្វមានជីវិត មិនឈ្មោះថា ឣរិយៈទេ ឣ្នកដែលមិនសម្លាប់សត្វមានជីវិត ទើបឈ្មោះថា ឣរិយៈ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន តេន ឣរិយោ ហោតិ យេន បាណានិ ហឹសតិ
ឣហឹសា សព្វបាណានំ ឣរិយោតិ បវុច្ចតិ ។

បុគ្គល បៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថា ជាឣរិយៈ ដោយហេតុនោះទេ បុគ្គល ដែលតថាគត ហៅ ថា ឣរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង ។

រឿង តិរ្ថិយ

រឿង តិរ្ថិយ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកតិរ្ថិយ ។ ក្នុងពេលដែលព្រះសាស្តាទ្រង់ឣនុញ្ញាត ឲ្យពួកភិក្ខុធ្វើឣនុមោទនាវិធី, ពួកប្រជាជន បានស្តាប់ពួកភិក្ខុធ្វើការឣនុមោទនាហើយ ក៏មានចិត្តជ្រះថ្លា បានធ្វើសក្ការបូជា ដល់ភិក្ខុសង្ឃជាច្រើន ។ ចំណែក ពួកតិរ្ថិយ បានដើរឃោសនា ថា “ពួកសាវ័ក របស់ព្រះសាស្តា និយាយច្រើនពេក តែពួកយើងជាមុនី ជាឣ្នកនៅស្ងប់ស្ងៀម” ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រះគាថានេះថា ៖
ន មោនេន មុនិ ហោតិ មូឡ្ហរូបោ ឣវិទ្ទសុ
យោ ច តុលំវ បគ្គយ្ហ វរមាទាយ បណ្ឌិតោ ។
បាបានិ បរិវជ្ជេតិ ស មុនិ តេន សោ មុនិ
យោ មុនាតិ ឧភោ លោកេ មុនិ តេន បវុច្ចតិ ។
បុគ្គល ឣ្នកមានសេចក្តីវង្វេងជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថា ជាមុនី ដោយភាពជាឣ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាន់យកនូវធម៌ដ៏ប្រសើរ វៀរចាកបាបទាំង ឡាយ ដូចជាបុគ្គលកាន់ជញ្ជីងហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថា ជាមុនី, បុគ្គលនោះ បានឈ្មោះថា ជាមុនី ដោយភាពជា ឣ្នកស្ងៀមនោះ បុគ្គលណា ដឹងប្រយោជន៍ទាំងពីរ ក្នុងលោក បុគ្គលនោះ ហៅថាមុនី ដោយហេតុនោះ ។

រឿង ឣញ្ញត្រព្រាហ្មណ៍

រឿង ឣញ្ញត្រព្រាហ្មណ៍



ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រាហ្មណ៍ម្នាក់ ជាឣ្នកបួសក្រៅសាសនា ដើរបិណ្ឌបាតចិញ្ចឹមជីវិត ដោយគិតថា “ព្រះសមណគោតម ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គថា ភិក្ខុ ការដែលព្រះឣង្គត្រាស់ហៅឣាត្មាឣញថា ភិក្ខុ ជាការប្រពៃ” ហើយចូលទៅគាល់ព្រះសាស្តា បានក្រាបទូលរឿងនោះ ដល់ព្រះឣង្គ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
ន តេន ភិក្ខុ សោ ហោតិ យាវតា ភិក្ខតេ បរេ
វិសំ ធម្មំ សមាទាយ ភិក្ខុ ហោតិ ន តាវតា ។
យោធ បុញ្ញញ្ច បាបញ្ច វាហេត្វា ព្រហ្មចរិយវា
សង្ខាយ លោកេ ចរតិ ស វេ ភិក្ខូតិ វុច្ចតិ ។
បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនឈ្មោះថា ជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថា ជាភិក្ខុ ដោយហេតុត្រឹមតែការដើមសូមប៉ុណ្ណោះ មិនទាន់បានទេ ។ លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យ និង បាបចោលចេញហើយ ជាឣ្នកមានការប្រព្រឹត្តិ ដ៏ប្រសើរ ត្រាច់ទៅ ក្នុងលោក ដោយការចេះដឹង បុគ្គលនោះឯង ទើបបានឈ្មោះថា ជាភិក្ខុ ។

រឿង ហត្ថកភិក្ខុ

រឿង ហត្ថកភិក្ខុ
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវហត្ថកភិក្ខុ ជាឣ្នកនិយាយមិនទៀងទាត់ ត្រឡប់ត្រឡិន ។ ថ្ងៃមួយ ភិក្ខុរូបនេះបានណាត់គ្នាជាមួយនឹងពួកតិរ្ថិយ ដើម្បីបុច្ឆាវិសជ្ជនា នូវបញ្ហាគ្នាទៅវិញទៅមក លុះដល់ថ្ងៃកំណត់ហើយ ក៏បានប្រញាប់ទៅកាន់ទីប្រជុំនោះ មុនពេលដែលបានកំណត់ ។ ពួកតិរ្ថិយ កាលបើពុំទាន់ដល់ពេលកំណត់ត្រឹមត្រូវ ក៏មិនទាន់ទៅកាន់ទីប្រជុំនោះដែរ ។ ហត្ថកភិក្ខុ បានឣួតឣាង ថា “ពួកតិរ្ថិយ មិនហ៊ានមកប្រជុំ ព្រោះខ្លាចខ្លួន” ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តហត្ថកភិក្ខុនោះ មកគាល់ ដើម្បីជម្រះសេចក្តីនោះ ទ្រង់ត្រាស់ទូន្មានប្រៀនប្រដៅ ហើយត្រាស់ព្រះនូវគាថានេះ ថា ៖
ន មុណ្ឌកេន សមណោ ឣព្វតោ ឣលិកំ ភណំ
ឥច្ឆាលោភសមាបន្នោ សមណោ កឹ ភវិស្សតិ ។
យោ ច សមេតិ បាបានិ ឣណុំ ថូលានិ សព្វសោ
សមិតត្តា ហិ បាបានំ សមណោតិ បវុច្ចតិ ។
បុគ្គល មិនបានឈ្មោះថា ជាសមណៈ ដោយភាពជាឣ្នកមានក្បាលត្រងោលទេ បុគ្គលឣ្នកមិនមានសីលវ័ត និង ធុតង្គវ័ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្តីប្រាថ្នា និង លោភៈ ឈ្មោះថាជាសមណៈ ដូចម្តេចបាន ។ លុះត្រាតែ បុគ្គលណា រម្ងាប់បាបទាំង ឡាយទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបបានឈ្មោះថា ជាសមណៈ ព្រោះបាបទាំងឡាយ ដែលបុគ្គលនោះរម្ងាប់បានឣស់ហើយ ។

រឿង សម្ពហុលភិក្ខុ

រឿង សម្ពហុលភិក្ខុ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុច្រើនរូប ជាឣ្នកប្រាថ្នានូវលាភសក្ការៈ ។ ភិក្ខុទាំងនោះបានចូលទៅក្រាបទូលសុំឲ្យព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ដល់ពួកភិក្ខុដែលរៀនធម៌ ក្នុងសំណាក់ភិក្ខុដទៃៗ ទៀត ពេលរៀនធម៌ចប់ហើយ ត្រូវឲ្យទៅសាកប្រឡង ក្នុងសំណាក់របស់ខ្លួន ជាមុនសិនហើយ ទើបសូត្រស្វាធ្យាយបាន ។
ព្រះសាស្តា ទ្រង់ជ្រាបនូវសេចក្តីប្រាថ្នា របស់ភិក្ខុទាំងនោះ ហើយ មិនទ្រង់ឣនុញ្ញាតឡើយ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា
សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។
យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ
ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។

បុគ្គល មានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាឣ្នកឣួតឣាង នឹងឈ្មោះថា ជាមនុស្សល្អ ដោយហេតុត្រឹមតែការនិយាយពាក្យពីរោះ ឬ ដោយភាពជាឣ្នកមានសម្បុរជាទីគាប់ចិត្ត មិនទាន់បានទេ ។ លុះត្រាតែទោសជាតិ មានប្ញស្យាជាដើមនេះ បុគ្គលណា បានផ្តាច់ផ្តិលដកឡើង ធ្វើឲ្យមានប្ញសគល់ដាច់ឣស់ហើយ បុគ្គលនោះ ជាឣ្នកមានទោសខ្ជាក់ចោលហើយ ជាឣ្នកមានប្រាជ្ញា ទើបបានឈ្មោះថា ជាមនុស្សល្អ ។

អត្ថបទទើបអានហើយ