រឿង ឣញ្ញត្រព្រាហ្មណ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រាហ្មណ៍ម្នាក់ ជាឣ្នកបួសក្រៅសាសនា ដើរបិណ្ឌបាតចិញ្ចឹមជីវិត ដោយគិតថា “ព្រះសមណគោតម ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គថា ភិក្ខុ ការដែលព្រះឣង្គត្រាស់ហៅឣាត្មាឣញថា ភិក្ខុ ជាការប្រពៃ” ហើយចូលទៅគាល់ព្រះសាស្តា បានក្រាបទូលរឿងនោះ ដល់ព្រះឣង្គ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
ន តេន ភិក្ខុ សោ ហោតិ យាវតា ភិក្ខតេ បរេ
វិសំ ធម្មំ សមាទាយ ភិក្ខុ ហោតិ ន តាវតា ។
យោធ បុញ្ញញ្ច បាបញ្ច វាហេត្វា ព្រហ្មចរិយវា
សង្ខាយ លោកេ ចរតិ ស វេ ភិក្ខូតិ វុច្ចតិ ។
បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ
មិនឈ្មោះថា ជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថា
ជាភិក្ខុ ដោយហេតុត្រឹមតែការដើមសូមប៉ុណ្ណោះ មិនទាន់បានទេ ។
លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យ និង បាបចោលចេញហើយ
ជាឣ្នកមានការប្រព្រឹត្តិ ដ៏ប្រសើរ ត្រាច់ទៅ ក្នុងលោក ដោយការចេះដឹង
បុគ្គលនោះឯង ទើបបានឈ្មោះថា ជាភិក្ខុ ។

No comments:
Write comments