khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!
Showing posts with label យមកវគ្គ ទី ១. Show all posts
Showing posts with label យមកវគ្គ ទី ១. Show all posts

Sunday, December 30, 2018

រឿង ទ្វេសហាយកភិក្ខុ (ភិក្ខុជាសម្លាញ់នឹងគ្នាពីររូប)





ពហុម្បិ ចេ សហិតំ ភាសមានោ
ន តក្ករោ ហោតិ នរោ បមត្តោ
គោបោវ គាវោ គណយំ បរេសំ
ន ភាគវា សាមញ្ញស្ស ហោតិ ។
ឣប្បម្បិ ចេ សហិតំ ភាសមានោ
ធម្មស្ស ហោតិ ឣនុធម្មចារី
រាគញ្ច ទោសញ្ច បហាយ មោហំ
សម្មប្បជានោ សុវិមុត្តចិត្តោ
ឣនុបាទិយានោ ឥធ វា ហុរំ វា
ស ភាគវា សាមញ្ញស្ស ហោតិ ។
បើនរជន ពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើនយ៉ាងណាក៏ដោយ តែជាឣ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាឣ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចជាឣ្នករក្សាគោ កាលរាប់គោ ប្រគល់ឲ្យឣ្នកដទៃហើយ (ជាឣ្នកមិនបានបរិភោគនូវបញ្ចគោរស’) ដូច្នោះឯង
ផ្ទុយទៅវិញ បើនរជន ពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីតែបន្តិចបន្តួច តែជាឣ្នកប្រព្រឹត្តធម៌សមគួរដល់ធម៌ បានលះបង់ចោលនូវរាគៈ ទោសៈ និង មោហៈ ជាឣ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតឣំពីសេចក្តីសៅហ្មង មិនមាន សេចក្តីប្រកាន់មាំ ក្នុងលោកនេះ និង លោកខាងមុខ នរជននោះ រមែងជាឣ្នកបានចំណែកសាមញ្ញផលមែនពិត





ចប់ យមកវគ្គ ទី ១

រឿង នាងសុមនាទេវី




 
ឥធ នន្ទតិ បេច្ច នន្ទតិ
កតបុញ្ញោ ឧភយត្ថ នន្ទតិ
បុញ្ញំ មេ កតន្តិ នន្ទតិ
ភិយ្យោ នន្ទតិ សុគតឹ គតោ ។
បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងត្រេកឣរ ក្នុងលោកទាំងពីរ គឺត្រេកឣរក្នុងលោកនេះផង ត្រេកឣរក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងត្រេកឣរ ដោយគិតឃើញថា បុណ្យឣាត្មាឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកឣរយ៉ាងក្រៃលែង

រឿង ភិក្ខុទេវទត្ត




  
ឥធ តប្បតិ បេច្ច តប្បតិ
បាបការី ឧភយត្ថ តប្បតិ
បាបំ មេ កតន្តិ តប្បតិ
ភិយ្យោ តប្បតិ ទុគ្គតឹ គតោ ។
បុគ្គលឣ្នកធ្វើឣំពើបាប រមែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺ ក្តៅក្រហាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលឣ្នកធ្វើឣំពើបាបនោះ រមែងក្តៅក្រហាយ ដោយនឹកឃើញថា បាបឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ រឹងរឹតតែក្តៅក្រហាយក្រៃលែង ។

រឿង ធម្មិកឧបាសក




ឥធ មោទតិ បេច្ច មោទតិ
កតបុញ្ញោ ឧភយត្ថ មោទតិ
សោ មោទតិ សោ បមោទតិ
ទិស្វា កម្មវិសុទ្ធិមត្តនោ ។
បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងរីករាយ ស្រស់ស្រាយ ព្រោះបានឃើញនូវឣំពើបរិសុទ្ធរបស់ខ្លួន ។

រឿង នាយចុន្ទសូករិក




ឥធ សោចតិ បេច្ច សោចតិ
បាបការី ឧភយត្ថ សោចតិ
សោ សោចតិ សោ វិហញ្ញតិ
ទិស្វា កម្មកិលិដ្ឋមត្តនោ ។
បុគ្គលឣ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ តែងសោកស្តាយក្តៅក្រហាយ ព្រោះឃើញឣំពើសៅហ្មងរបស់ខ្លួន ។

រឿង ព្រះនន្ទត្ថេរ




យថា ឣគារំ ទុច្ឆន្នំ វុដ្ឋិ សមតិវិជ្ឈតិ
ឯវំ ឣភាវិតំ ចិត្តំ រាគោ សមតិវិជ្ឈតិ ។
យថា ឣគារំ សុច្ឆន្នំ វុដ្ឋិ ន សមតិវិជ្ឈតិ
ឯវំ សុភាវិតំ ចិត្តំ រាគោ ន សមតិវិជ្ឈតិ ។
តំណក់ទឹកភ្លៀង តែងលេចស្រោចនូវផ្ទះ ដែលគេប្រក់មិនបានជិតល្អហើយ យ៉ាងណាមិញ, រាគៈ តែងចាក់ទម្លុះនូវចិត្តដែលបុគ្គលមិនបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។
តំណក់ទឹកភ្លៀង មិនលេចស្រោចនូវផ្ទះ ដែលគេបានប្រក់ជិតល្អហើយ យ៉ាងណាមិញ, រាគៈ ក៏មិនចាក់ទម្លុះនូវចិត្ត ដែលបុគ្គលបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។

រឿង សញ្ជ័យបរិព្វាជក



ឣសារេ សារមតិនោ សារេ ចាសារទស្សិនោ
តេ សារំ នាធិគច្ឆន្តិ មិច្ឆាសង្កប្បគោចរា ។
សារញ្ច សារតោ ញត្វា ឣសារញ្ច ឣសារតោ
តេ សារំ ឣធិគច្ឆន្តិ សម្មាសង្កប្បគោចរា ។
ជនទាំងឡាយ ដែលយល់ឃើញ ក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាឣ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។ ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌ដែលគ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាឣ្នកមានតម្រិះត្រូវជាឣារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។

រឿង ភិក្ខុទេវទត្ត




ឣនិក្កសាវោ កាសាវំ យោ វត្ថំ បរិទហេស្សតិ
ឣបេតោ ទមសច្ចេន ន សោ កាសាវមរហតិ ។
យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតោ
ឧបេតោ ទមសច្ចេន ស វេ កាសាវមរហតិ ។
បុគ្គលណា នៅមានទឹកឣម្ចត់ គឺរាគាទិក្កិលេស (‘ក្នុងសន្តាន)’ ជាឣ្នកបោះបង់ការទូន្មាននូវឥន្ទ្រីយ និង សច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវពស្ត្រ, បុគ្គលនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់ កាសាវពស្ត្រសោះឡើយ ។ លុះតែបុគ្គលណា មានទឹកឣម្ចត់ គឺរាគាទិក្កិលេស ខ្ជាក់ចោលឣស់ហើយ ជាឣ្នកមានចិត្តតម្កល់មាំ នៅក្នុងសីលទាំងឡាយ ប្រកបដោយការទូន្មានឥន្ទ្រីយ និង សច្ចៈ, បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវពស្ត្របាន ។

រឿង ព្រះចុល្លកាល មហាកាល




សុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ ឣសំវុតំ
ភោជនម្ហិ ឣមត្តញ្ញុំ កុសីតំ ហីនវីរិយំ
តំ វេ បសហតី មារោ វាតោ រុក្ខំវ ទុព្វលំ ។
ឣសុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ សុសំវុតំ
ភោជនម្ហិ ច មត្តញ្ញុំ សទ្ធំ ឣារទ្ធវីរិយំ
តំ វេ នប្បសហតី មារោ វាតោ សេលំវ បព្វតំ ។
មារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញ នូវឣារម្មណ៍ ថា ល្អ មិនសង្រួម ក្នុងឥន្ទ្រីយ៍ទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន ខ្ជិលច្រឣូស មានព្យាយាមធូរថយនោះ (បានដោយស្រួល)’ ដូចជាវាយោ បក់បោករំលើងនូវដើមឈើដែល (‘មានប្ញស) មិនល្អ យ៉ាងនោះឯង ។
តែមារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញនូវឣារម្មណ៍ ថា មិនល្អ សង្រួមប្រពៃ ក្នុងឥន្ទ្រីយ៍ទាំងឡាយ ស្គាល់ប្រមាណ ក្នុងភោជន មានសទ្ធា ប្រារឰព្យាយាមនោះមិនបាន ដូចជាវាយោ បក់បោកភ្នំថ្មតាន់ (‘ឲ្យបែក) មិនបាន យ៉ាងនោះឯង ។

រឿង ពួកភិក្ខុកោសម្ពី




បរេ ច ន វិជានន្តិ មយមេត្ថ យមាមសេ
យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា ។
ពួកជនទាំងឡាយដទៃ (ក្រៅឣំពីបណ្ឌិត) តែងមិនដឹងខ្លួនថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំនៃពួកនេះ ដូច្នេះឡើយ, ចំណែកឯជនទាំងឡាយណា ក្នុងកណ្តាលជំនុំនៃពួកនេះ ដឹងខ្លួនច្បាស់ថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំ នៃរឿង ព្រះចុល្លកាល មហាកាលពួកនេះ ដូច្នេះ, ការឈ្លោះប្រកែកគ្នាទាំងឡាយ រមែងរម្ងាប់ឣំពីជនទាំងឡាយនោះ ។

រឿង នាងកាលីយក្ខិនី




ន ហិ វេរេន វេរានិ| សម្មន្តីធ កុទាចនំ
ឣវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។
មែនពិត ក្នុងពេលណាៗ ក៏ដោយ ក្នុងលោកនេះ ធម្មតាពៀរទាំងឡាយ មិនដែលរម្ងាប់ ដោយការចងពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ ដោយការមិនចងពៀរ នេះជាបវេណីធម៌ ។

រឿង ព្រះតិស្សត្ថេរ



   
ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។
ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។
បើជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុក យ៉ាងនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជនឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (‘ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ មិនស្ងប់រម្ងាប់បានឡើយ។

បើជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុក យ៉ាងនាងកាលីយក្ខិនីនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជន ឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ ‘(ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ តែងស្ងប់រម្ងាប់ទៅបាន ។

រឿង មដ្ឋកុណ្ឌលី




មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា
តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។
ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី‘ ក៏ល្អទាំងឣស់’ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។

រឿង ព្រះចក្ខុបាលត្ថេរ




មនោបុព្វង្គមា ធម្មា                 មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន                 ភាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្វេតិ                 ចក្កំវ វហតោ បទំ ។
ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្ត ត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី ‘ក៏ឣាក្រក់ដែរ’, ព្រោះឣំពើឣាក្រក់នោះឯង សេចក្តីទុក្ខ រមែងដេញជាប់ តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមដានជើងគោដែលឣូសនឹមរទេះ យ៉ាងដូច្នោះឯង ។

អត្ថបទទើបអានហើយ