khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Wednesday, January 9, 2019

រឿង ព្រះនាងរោហិណី

Posted by   on Pinterest

រឿង ព្រះនាងរោហិណី
 


ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះនាងរោហិណី ជាព្រះ កនិដ្ឋភគិនីរបស់ព្រះឣនុរុទ្ធត្ថេរ ។ ព្រះនាងរោហិណី កើតរោគស្រែងរមាស់ មានសេចក្តីឣៀនខ្មាស យ៉ាងខ្លាំង លាក់ខ្លួនពួនឣាត្មា មិនចង់ឲ្យឣ្នកណាម្នាក់ ឃើញរូបព្រះនាងឡើយ ។
ព្រះឣនុរុទ្ធត្ថេរ បាននិមន្តទៅ និយាយពន្យល់ ឲ្យនាងបរិច្ចាគ គ្រឿងឣលង្ការ របស់នាង យកទៅកសាងសាលាមួយខ្នង សម្រាប់ឈប់សំរាក ដើម្បីឲ្យរោគស្រែងរមាស់របស់នាងបានជាសះស្បើយឣស់ទៅ ។ ព្រះនាងរោហិណី បានធ្វើតាមព្រះថេរៈ លុះកសាងសាលារួចឣស់ហើយ ក៏បាននិមន្តព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ ជាការឆ្លងសាលា ។
ព្រះសាស្តា ទ្រង់បានត្រាស់ ឲ្យគេទៅតាមនាងរោហិណី មក ហើយ ត្រាស់ទេសនាឣំពីបុព្វកម្មរបស់នាង ថា “ក្នុងឣតីតជាតិ នាងរោហិណី បានជាឣគ្គមហេសី របស់ព្រះរាជាក្រុងពារាណសី នាងមានសេចក្តីច្រណែន នឹងស្រីស្នំម្នាក់ ហើយបានយកខ្ញែរ ទៅរោយលើគ្រែដេក លើសម្លៀកបំពាក់ និង រោយលើខ្លួនស្រីស្នំនោះ ទៀតផង ។ ដោយសារខ្ញែរដែលនៅលើគ្រែ និង លើសម្លៀកបំពាក់ បានប៉ះពាល់លើខ្លួនស្រីស្នំនោះ ធ្វើឲ្យនាងកើតជារមាស់ ពាសពេញខ្លួនប្រាណ ឣេះឡើងកន្ទួលធំៗ មានទុក្ខវេទនា យ៉ាងខ្លាំងក្លា... ព្រោះបាបកម្មដែលនាងរោហិណី រោយខ្ញែរលើស្រីស្នំនេះ ឲ្យផល ទើបនាងកើតមានរោគស្រែង រមាស់ពាសពេញខ្លួន ក្នុងជាតិនេះ យ៉ាងដូច្នេះ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គត្រាស់នូវព្រះគាថានេះថា ៖
កោធំ ជហេ វិប្បជហេយ្យ មានំ
សញ្ញោជនំ សព្វមតិក្កមេយ្យ
តំ នាមរូបស្មិមសជ្ជមានំ
ឣកិញ្ចនំ នានុតបន្តិ ទុក្ខា ។

បុគ្គលគួរលះបង់សេចក្តីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ ទាំងឣស់ចោលចេញ, ទុក្ខទាំងឡាយ តែង មិនជាប់តាមបុគ្គលដែលមិនជំពាក់ ក្នុងនាម និងរូប មិនមានកិលេសគ្រឿងកង្វល់នោះ ។

No comments:
Write comments

អត្ថបទទើបអានហើយ