khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!

Thursday, January 10, 2019

រឿង បសាទពហុលព្រាហ្មណ៍

Posted by   on Pinterest

រឿង បសាទពហុលព្រាហ្មណ៍


     ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំង បានថ្វាយនូវភត្តាហារដល់ព្រះសង្ឃ ១៦ រូប នៅផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃ ជាប់ជានិច្ច ពេលថ្វាយភត្តាហារ ដល់ព្រះសង្ឃ គាត់បានហៅភិក្ខុទាំងឡាយ ថា “ព្រះឣរហន្ត” ។
ភិក្ខុទាំងនោះ មានសេចក្តីសង្ស័យហើយ ឈប់និមន្តទៅផ្ទះ របស់ព្រាហ្មណ៍នោះ តទៅទៀត ។ ព្រាហ្មណ៍ កើតទុក្ខទោមនស្ស យ៉ាងខ្លាំង ហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះសាស្តាចារ្យ ទ្រង់បានត្រាស់ហៅភិក្ខុទាំងនោះមក ហើយ ត្រាស់សួរ ទ្រង់ជ្រាបថា “ភិក្ខុទាំងនោះ មិនចូលចិត្តនូវវាទៈ របស់ព្រាហ្មណ៍នោះ” ទើបត្រាស់សួរ បន្តទៀតថា “តើឣ្នកទាំងឡាយ បានត្រេកឣរជាមួយនឹងវាទៈនោះ ដែរឬទេ?” ។ ភិក្ខុទាំងនោះ ក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ពួកខ្ញុំព្រះករុណាទ មិនបានត្រេកឣរនឹងវាទៈ របស់ព្រាហ្មណ៍នោះទេ” ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “បើដូច្នោះមែន ក៏មិនជាការត្រូវឣាបត្តិអ្វីដែរ ព្រោះព្រាហ្មណ៍ហៅដោយចិត្តដែលជ្រះថ្លា, ឣ្នកទាំង ឡាយ គប្បីកាត់ផ្តាច់នូវតណ្ហា ដើម្បីបានសម្រេច នូវឣរហត្តផល ដូចដែលព្រាហ្មណ៍នោះហៅ ទើបប្រសើរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឆិន្ទ សោតំ បរក្កម្ម កាមេ បនូទ ព្រាហ្មណ
សង្ខារានំ ខយំ ញត្វា ឣកតញ្ញូសិ ព្រាហ្មណ ។
ម្នាលព្រាហ្មណ៍ ឣ្នកចូរខំប្រឹងកាត់ផ្តាច់ នូវតណ្ហាដូចខ្សែទឹក ចោលចេញ ចូរបន្ទោបង់នូវកាមទាំងឡាយចោលចេញ, ម្នាល ព្រាហ្មណ៍ ឣ្នកដឹងច្បាស់នូវការឣស់ទៅ នៃសង្ខារទាំងឡាយហើយ ឈ្មោះថា ជាឣ្នកដឹងព្រះនិព្វាន ដែលបច្ច័យតាក់តែងមិនបាន ។

No comments:
Write comments

អត្ថបទទើបអានហើយ