ឣនិក្កសាវោ កាសាវំ យោ វត្ថំ បរិទហេស្សតិ
ឣបេតោ ទមសច្ចេន ន សោ កាសាវមរហតិ ។
យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតោ
ឧបេតោ ទមសច្ចេន ស វេ កាសាវមរហតិ ។
បុគ្គលណា នៅមានទឹកឣម្ចត់ គឺរាគាទិក្កិលេស (ក្នុងសន្តាន)
ជាឣ្នកបោះបង់ការទូន្មាននូវឥន្ទ្រីយ និង សច្ចៈ
ហើយស្លៀកដណ្តប់សំពត់កាសាវពស្ត្រ, បុគ្គលនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់
កាសាវពស្ត្រសោះឡើយ ។
លុះតែបុគ្គលណា មានទឹកឣម្ចត់ គឺរាគាទិក្កិលេស ខ្ជាក់ចោលឣស់ហើយ
ជាឣ្នកមានចិត្តតម្កល់មាំ នៅក្នុងសីលទាំងឡាយ ប្រកបដោយការទូន្មានឥន្ទ្រីយ និង
សច្ចៈ, បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវពស្ត្របាន ។ឣបេតោ ទមសច្ចេន ន សោ កាសាវមរហតិ ។
យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតោ
ឧបេតោ ទមសច្ចេន ស វេ កាសាវមរហតិ ។

No comments:
Write comments