ឣប្បមាទោ ឣមតំ បទំ បមាទោ មច្ចុនោ បទំ
ឣប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា ឣប្បមាទម្ហិ បណ្ឌិតា
ឣប្បមាទេ បមោទន្តិ ឣរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា
ផុស្សន្តិ ធីរា និព្វានំ យោគក្ខេមំ ឣនុត្តរំ ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់, ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់, ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សដែលស្លាប់ទៅហើយ ។ ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ រីករាយ ក្នុងសេចក្តីមិនប្រមាទ, បណ្ឌិតទាំងនោះ ជាឣ្នកត្រេកឣរហើយ ក្នុងធម៌ជាគោចរ នៃព្រះឣរិយបុគ្គលទាំងឡាយ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាឣ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វាន ជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាត ដ៏ប្រសើរបំផុត ។

No comments:
Write comments